អង់គ្លេស៖ យោងតាមការសែត The Sun បានឲ្យដឹងថាក្របខ័ណ្ឌ Premier League អាចត្រូវបានលេងក្នុងរយៈពេល ៧សប្តាហ៍ប្រសិនបើរដូវកាលនេះចាប់ផ្តើមសាជាថ្មី។ រដ្ឋាភិបាលត្រូវបានគេរំពឹងថានឹងធ្វើសេចក្តីប្រកាសអំពីថាតើខ្លួននឹងចាត់វិធានការបិទឬចាក់សោរក្លិបបន្តនៅក្នុងសប្តាហ៍ក្រោយឬយ៉ាងណា។

យ៉ាងណាមិញ  នាយកកីឡាបាល់ទាត់របស់ក្របខ័ណ្ឌ Premier League លោក Richard Garlick បានដាក់ចេញនូវផែនការ ៧សប្តាហ៍ថ្មីដែលមិនទាន់ត្រូវបានយល់ព្រមដោយក្លិប។ លោកបានបន្តថា ការប្រកួតដែលត្រូវបានលេងដោយគ្មានអ្នកទស្សនា ៧សប្តាហ៍ដោយតម្រូវឲ្យមានកាលបរិច្ឆេទប្រកួតប្រចាំសប្តាហ៍តែ ២ដងប៉ុណ្ណោះ។ ដោយឡែកក្រុមខ្លះបានត្រលប់មកហ្វឹកហាត់ជាបណ្ដើរវិញ តែកីឡាករនៅតែប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំអោយនៅឆ្ងាយពីគ្នា នឹងគ្មានការជួបជុំគ្នា។ប្រភពៈDailyMail

គួរបញ្ជាប់ផងដែរថា UEFA បានកំណត់ថាថ្ងៃទី ២ខែសីហា ត្រូវតែជាកាលបរិច្ឆេទចុងក្រោយដែលលីកអឺរ៉ុបត្រូវបញ្ចប់រដូវកាលរបស់ខ្លួន៕ RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ